Fairytales

រឿង “កុមាររប៉ិលរប៉ូច ឬផ្លែមង្ឃុតមួយ” ដោយលោកគ្រូ យិន​​ សុភាព

ក្នុងសម័យអាណានិគមបារាំង មានគ្រួសារអភិជនមួយនៅទីក្រុងភ្នំពេញ ប្រកបដោយសេចក្តីគោរព​និងស្រឡាញ់ពីមនុស្សជាច្រើននាក់។ ប៉ុន្តែមានតែកូនស្រីពៅរបស់អភិជននោះម្នាក់ប៉ុណ្ណោះ ដែល​ចូលចិត្តកំសាន្តសប្បាយជាមួយនឹងសេចក្តីទុក្ខរបស់អ្នកដទៃ។ នាងមានអាយុទើបតែបាន៨ឆ្នាំ​ប៉ុណ្ណោះ។ នាងចូលចិត្តធ្វើឲ្យគេយំ ភ័យ ដើម្បីបានកំសាន្តសប្បាយ។   សម័យថ្ងៃមួយអភិជនបាននាំកូនស្រីរបស់ខ្លួនទៅលេងផ្ទះលំហែកាយរបស់ខ្លួនដែលបានសង់នៅ កៀនស្វាយ។ ក្មេងស្រីនោះបានដើរលែងក្នុងសួនយ៉ាងសប្បាយ។ ភ្លាមនោះវាបានឃើញបុរសម្នាក់​កំពុងជម្រះស្មៅ និងឃើញអាវរបស់គាត់ព្យួរនៅ​នឹងដើមល្មុតមួយដើម នៅមិនឆ្ងាយពីទីនោះ​ហើយ​វាក៏កើត​គំនិតមួយដើម្បីបានលេងសប្បាយ។ វាដើរលបៗចូលទៅលួចយកអាវរបស់បុរសនោះ​យកមកលាក់ទុក ក្នុងបំណងឲ្យបុរសនោះដើររក។ អំពើររបស់វាមិនបានរំលងពីខ្សែភ្នែករបស់ឪពុក​វាឡើយ។ អភិជននោះ បានហៅកូនស្រីមក ហើយសួរថា “ហេតុអ្វីបានជាកូនធ្វើបែបនេះ? តើ​ឯង​ដឹង​ថា​គាត់នឹងភ័យយ៉ាងណាទេ​នៅពេលដែលបាត់អាវរបស់គាត់? តើឯងមានអ្វីលែងឲ្យល្អជាងនេះ​បានទេ?”។ ស្តាប់ឪពុកចប់ វាធ្វើមុខអេះអុញ បើកភ្នេកក្រឡេមក្រឡឺមមួយសម្ទុះ ទើបកើតគំនិតថ្មី​មួយទៀត។ វាលូកដៃចូលទៅក្នុងហោប៉ៅខោរបស់វា ទាញយកផ្លែមង្ឃុតមួយយ៉ាងធំ ហើយដាក់​ចូល​ទៅក្នុងហោប៉ៅអាវរបស់បុរសនោះ ហើយដើរលបៗ ចូលយកទៅព្យួរទុកនៅកន្លែងដើមវិញ។ ទាំងពីរនាក់ឪពុកនឹងកូន Read more…

By Sopheap Yin, ago
Fairytales

រឿងចំណាប់ខ្មាំង​ ដោយលោកគ្រូ យិន​ សុភាព

ថ្ងៃនេះប្រពន្ធនិងកូនៗរបស់ខ្ញុំបាននាំគ្នាទៅលេងឯស្រុកកំណើតរបស់គាត់ដោយបន្សល់ទុកខ្ញុំឲ្យនៅចាំផ្ទះតែ​ម្នាក់ឯង។ រាត្រីនេះ ជំនោរបក់រំសៀកៗមកអង្រួន ស្លឹករុក្ខជាតិជុំវិញផ្ទះ លឺសំលេងស្រោកស្រាកៗ ពិរោះរងំ ប៉ុន្តែបែជាខ្ញុំគេងមិនលក់ទៅវិញ ព្រោះចេះតែរសាប់រសល់នៅក្នុងចិត្ត ប្រហែលជា ខ្ញុំគិត​ច្រើនពេកហើយ។ ខ្ញុំងើបដើរចេញមកខាងក្រៅផ្ទះ ងើយមើលមេឃ ឃើញខែរះភ្លឺពេញវង់​ល្អ​ណាស់ អាកាសធាតុ​ត្រជាក់ បានមករុំស្រោបខ្លួនខ្ញុំឲ្យមានអារម្មណ៍រងាតិចៗ។ រំពេចនោះ ស្រាប់តែ​ខ្ញុំនឹកចង់​ដើរ​លេងយប់ម្តង​ ព្រោះជាឱកាសល្អដែលប្រពន្ធមិននៅ។ គិតឃើញដូចនោះ ខ្ញុំរំភើបចិត្ត​ណាស់ ក៏​ឡើង​ទៅស្លៀកពាក់ហើយបើកឡានចេញមកក្រៅ។ ពេលនេះម៉ោងប្រម៉ាណជា១១យប់​ទៅហើយ នៅតាមដងផ្លូវក្នុងក្រុងបានលុង ស្ងាត់​ជ្រងុំមនុស្សមនា នាំគ្នាចូលនិន្ទ្រាអស់ទៅហើយ​ប៉ុន្តែយូៗម្តង​មានរថយន្ត និងម៉ូតូបើកចុះឡើងមួយៗ​ដែរ​​។ ខ្ញុំបើកឡានកាត់តាមស្តាត មកដល់ផ្លូវធំ​ហើយបត់​ឆ្វេង​ឆ្ពោះទៅរករង្វង់មូលជិតធនាគារជាតិ ដែលមានភ្លើងបំភ្លឺតាមផ្លូវ និងភ្លើងលំអរនៃ​គហដ្ឋាន និងគ្រឹះស្ថាននានាតាមដងផ្លូវស្អាតល្អ គួជាទី​គយ​​គន់ដែរ។ មកដល់រង្វង់មូល ខ្ញុំបត់ស្តាំ​សំដៅទៅ​ផ្សារ​បានលុង ឃើញនៅមានមុស្សអ៊ូអរ​សង​ខាងផ្លូវ Read more…

By Sopheap Yin, ago
បកប្រែ